Tuesday, May 3, 2016

Adobe PhotoShop Cs5

AdobePhotoshopCS5មានគុណប្រយោជន៍ជាច្រើនចំពោះការងារDesignរបស់លោកអ្នក។ជាពិសេសអ្នកដែលចាបអាជីបជាអ្នកកាត់តឬDesignerហើយមួយវិញទៀតផ្នែកមួយនេះ​អាចអោយនេះ អាចអោយលោកអ្នកទទួលបានប្រាក់ បៀវត្ស ខ្ពស់ផងដែរ ។
២.របៀបបើកកម្មវិធី Adobe Photoshop CS5 ដើម្បីចូលទៅប្រើប្រាស់កម្មវិធី
Adobe Photoshop CS5 លោកអ្នកត្រូវធ្វើការលំនាំដូចខាងក្រោមៈ
  • បើកអោយចេញផ្ទាំង Desktop របស់ Window សិន
  • លោកអ្នកចុចលើ Start > Program > Adobe Photoshop CS5
៣.របៀបបិទកម្មវិធី
  • ចុុចលើ File (Menu) > Exit or Ctrl+Q, Alt+F4 ចុចលើសញ្ញាខ្វែងដែលមានដែលនៅផ្នែកខាងស្តាំនៅលើ Tile Bar ។
ចំណាំ មុននឹងបិទកម្មវីធីអ្នកត្រូវ Save ឯកសាររបស់​អ្នកជា​មុនសិន​ដើម្បី​រក្សា​​ទិន្នន័យ​ ។
ខាងក្រោមនេះជាមុខងារនិងតួនាទីរបស់
A. Title Bar: ជាកន្លែងបង្ហាះពីឈ្មោះរបស់ឯកសា និងជាកន្លែងសំរាប់បិទកមុ្មវីធី Adobe Photoshop
- Minimize:  សម្រាប់បង្រួមកម្មវិធីអោយតូចនៅលើ Taskbar
- Restore Down : សម្រាប់បង្រួមកម្មវិធីអោយតូចល្មមដែលយើងអាចឃើញកម្មវិធី​ផ្សេងទៀត​ដែលលោកអ្នកកំពុងបើក។
- Close: សំរាប់បិទកម្មវិធី។
- Menu Bar: ជាកន្លែងសំខាន់បំផុតដែលកិម្មវីធីនេះមិនអាចគ្មានបាន ។ ជាកន្លែងសម្រាប់​ចូលទៅ​ប្រើប្រាស់ Effect , កន្លែងសម្រាប់រក្សាទុកឯកសារ និងជា​កន្លែងសម្រាប់ចូលទៅ​ជម្រើសជា​ច្រើនផ្សេេងទៀត។ ហើយនៅក្នុង Menu Bar លោកអ្នកអាចកំនត់បានដូចខាងក្រោមក៖
- Group (Ctrl + G) បញ្ជាក់ថាវាភ្ជាប់ Layer ទាំងអស់
- Look មានន័យថាវាភ្ជាប់បានតែមួយ
- រីឯចំនុចនេះវិញបញ្ជាក់ថាជាប្រភេទ Flatten transpareny លោកអ្នកអាចហៅម​កប្រើប្រាស់​តាមរយៈ  Keyboard
- C. Option Bar: ភាគច្រើននៃ Tool នៅក្នុង Toolbox គឺសុទ្ធតែមាន Tool Option Bar របស់វា ។ដូច្នេះផ្អែកតាមរយៈ Option Bar នោះលោកអ្នកធ្វើការកំណត់ពីលក្ខណៈអោយ Tool ដែលត្រូវប្រើបានយ៉ាងប្រសើបំផុត។ លទ្ធភាពទាំងអស់នោះរួមមានការផ្លាស់ប្តូរប្រភេទ Tool ធ្វើការកំណត់លក្ខណៈមួយទៀតដូចជាម៉ូតពណ៍ដែលត្រូវផាត់ (Painting Mode) និងភាពច្បាស់ដែលត្រូវប្រើ (Opacity) ដែរ។
  • ការសិក្សាអំពីមុខងាររបស់ Menu Bar នៅក្នុងកម្មវិធី Adobe Photoshop CS5
  1. File ជាកន្លែងទាក់ទងនិងការគ្រប់គ្រងឯកសា មានដូចជាការបើកឯកសារ (Open) បិទឯកសារ (Close) រក្សាទុកឯកសារសំរាប់វ៉ីបសាយ (Save For Web), ហើយថែមទាំងការប្រើប្រាស់ Place និង Export ផងដែរ។
  2. Edit ជាកន្លែងសំរាប់ចូលទៅប្រើប្រាស់ Undo, Redo,Cut,Copy,Past, Past in front, Past in Back និងជាកន្លែងចុចទៅ Assign Keyboard Sortcut និងការកំណត់ផ្សេងៗនៅក្នុង Preference ផងដែរ។ 
  3. Image សំរាប់ចូលទៅកំណត់ម៉ូតពណ៍ កែប្រែទំហំអោយរូប ជាពិសេសរាល់ការងារដែលពាក់ព័ន្ធនិងរូបភាពកំពុងបើកប្រើប្រាស់តែម្តង។
  4. Layer ជាផ្នែកសំខាន់មួយរបស់កម្មវិធី Photoshop CS5 វាអាចអោយលោក​អ្នកធ្វើការកំណត់​នឹងបន្ថែម  Style ទៅលើផ្នែកនិមួយៗនៃការងារយ៉ាងប្រពៃបំផុត។
  5. Select ជាប្រភេទ Menu ដែលទាក់ទងទៅនឹងការ Select Object ដូចជាការប្រើ​ប្រាស់កែ​ប្រែ​រូបភាព

Monday, April 4, 2016

Adobe Illustrator

 Adobe illustrator CC

ការណែនាំពីកម្មវិធី Adobe illustrator 


  









 កម្មវិធីAdob ​​e Illustrator CCជាកម្មវិធីប្រើសំរាប់បង្កើតផ្ទាំងពានិជ្ជកម្ម, ខិត្តប័ណ្ណ Logo ,Banner,​Name Card,  ហើយក្រាហ្វិកវ៉ិចទ័រ ឧស្សាហកម្មស្តង់ដារ ដែលត្រូវបានប្រើ នៅទូទាំងពិភពលោក ដោយអ្នករចនា គ្រប់ប្រភេទ ដែលចង់ បង្កើតក្រាហ្វិក ឌីជីថល​ដែលវាមានកំរិតច្បាស់នៅពេល​ព្រីនខ្នាតធំ លម្អនិង ហ្វុនអក្សរ សម្រាប់គ្រប់ប្រភេទ នៃប្រព័ន្ធផ្សព្វផ្សាយ : បោះពុម្ព , បណ្តាញ , អន្តរកម្ម វីដេអូ, និងការ ចល័ត។

ការណែនាំពីកាតប្រើប្រាស់ Tool
 
 ការប្រើប្រាស់Tool ក្នុងកម្មវិធី Adobe Illustrator CC



 



Ms Power Point

Ms Power Point

Internet and Email

Internet and Email

Ms Excel

Microsoft Excel
Microsoft Excel: គីជាម្មវិធីសំរាប់គ្រប់គ្រង និងរៀបចំទិន្នន័យយ៉ាងងាយស្រួលវាជួលសំរួលក្នុង​ផ្នែករដ្ឋបាល វាអាចប្រើរូបមន្ត កំនត់ក្នុងទិន្នន័យដើម្បីផ្តល់ភាពឆាបរហ័សដល់អ្នកប្រើ។

1.ការបើកកម្មវិធី Excel
 អ្នកអាចបើកកម្មវិធី Excel បានច្រើនតាមរបៀប



 2. របៀបបញ្ចូលទិន្នន័យ
 ការបញ្ចូលទិន្នន័យសម្រាប់កាលបរិច្ឆេទ
  1.   ថ្ងៃខែឆ្នាំអ្នកត្រូវប្រើសញ្ញា/(Slash) រឺ-(hyphen) ដើម្បីញែករវៀងថ្ងៃខែឆ្នាំ។ ឳទាហរណ៍ៈ 9/5/2011 រឺ 5-Sep-2011 ។ ដើម្បីបញ្ចូលកាលបរិច្ឆេទថ្ងៃនេះចុច​​[Ctrl]+[;]
  2.  ម៉ោងនាទីវិនាទីអ្នកត្រូវប្រើសញ្ញាៈ (Colon) ដើម្បីញែករវាងម៉ោងនាទី និងវិនាទីរួចដកឃ្លា រួចចុច [a] សម្រាប់ AM រឺ [p] សម្រាប់ PM ។ ឳទាហរណ៍ៈ9:00 p ។ ដើម្បីបញ្ចូលម៉ោងនេះចុច ​​[Ctrl]+[Shift]+[:]
  3.  របៀបកែទិន្នន័យបានតាមរយៈរបៀបដូចខាងក្រោមៈ
  4.  ចុចពីរដងលើ Cell ដែលចង់កែ រឺចុច [F2]
  5.  ធ្វើការកែទិន្នន័យ
  6.  ចុច [Enter] ដើម្បីផ្លាស់ប្តូរ រឺចុច [Esc] ដើម្បីយកទិន្នន័យដើម



3.របៀបបិទកម្មវិធី
អ្នកអាចធ្វើការបិទឯកសាររឺ កម្មវិធីតាមរបៀបដូចខាងក្រោម៖
របៀបបិទឯកសារនិមួយនិមួយ
  • ចុចFile menu >Close រឹចុច [Ctrl] + [w]
  • របៀបបិទកម្មវិធីFile menu >Exit រឺ ចុច [Alt] +[F4]
របៀបកែការបង្ហាញរបស់ Cell
 
ចំនុចនេះជាចំនុចដែលសំខាន់សម្រាប់អ្នកក្នុងការធ្វើការផ្លាស់ប្តូរក្នុងការបង្ហាញ នៃទិន្នន័យនៅក្នុង Cell និមួយនិមួយ។ ការបង្ហាញនេះរួមមាន Number, Currency, Accounting, Fraction, Percentage និង Scientific ។ ដើម្បីផ្លាស់ប្តីការរបស់ Cell អ្នកអាចធ្វើតាម​របៀបដូចខាងក្រោមៈ
  1. Select Cell(s) ដែលអ្នកចង់ Format
  2. ចុច Home > Format > Format Cell > Number 


 

 


















3. Dialog Box Format Cells មួយនឹងបង្ហាញឡើង ដែលនៅក្នុងនោះមាន
-General: ប្តូរការបង្ហាញទិន្នន័យទៅជាទំរង់ដើម
-Number : Decimal Place: កំណត់ចំនួនខ្ទង់ក្រោយក្បៀស
Separator(;): កំណត់សញ្ញា(,) រាល់៣ខ្ទង់
Negative numbers: កំនត់ការបង្ហាញនៃលេខ អវិជ្ជមាន
-Currency:Symbol:កំណត់ទិន្នន័យអោយមានរូបបិយប័ណ្ណ
-Accounting:កំណត់ទិន្នន័យអោយមានរូបបិយប័ណ្ណដូចCurrency:Symbol ដែរតែខុសត្រង់រូបបិយប័ណ្ណនៅឆ្ងាយ
-Date:ធ្វើការផ្លាស់ប្តូរការបង្ហាញសម្រាប់ថ្ងៃខែឆ្នាំ
-Time:ធ្វើការផ្លាស់ប្តូរការបង្ហាញសម្រាប់ម៉ោង នាទី វិនាទី
-Percentage:ធ្វើការគុណតំលៃក្នុង Cell និង100 រួចបង្ហាញជាភាគរយ
-Fraction:ធ្វើការបំលែងលេខទៅជាប្រភាគ
-Scientific:ធ្វើការបំលែងលេខទៅជាស្វ័យគុណ
-Text:កំណត់ទិន្នន័យទៅជាប្រភាគអក្សរធម្មតាមិនអាចគណនា
-Special:កំណត់ទិន្នន័យជាលេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ ។ល។
-Custom: ធ្វើការផ្លាសរប្តូរការបង្ហាញទិន្នន័យតាមការកំណត់


4.របៀបកំណត់ការតំម្រឹមទិន្នន័យ

វាជាការកំណត់តំម្រឹមទិន្នន័យរបស់លោកអ្នកនៅក្នុងCell អោយវាស្ថិតក្នុងផ្នែកណាមួយនៅក្នុង Cell ដូចជាខាងក្រោម ឆ្វេង ឬស្តាំ កណ្តាលជាដើម ។

-ធ្វើការ Select ទៅលើ Cell ឬទិន្នន័យដែលលោកអ្នកបានវាបញ្ចូលរួចហើយ

-ចុចធ្វើការជ្រើសរើសលើ Alignment Group ក្នុង Home Menu

-លោកអ្នកអាចធ្វើការជ្រើសរើសលើជម្រើសណាមួយខាងលើបាន ឬ លោកអ្នកអាច ធ្វើការចុច ទៅលើ Orientation ក្នុង Alignment Group ដើម្បី ចូល ទៅធ្វើ ការជ្រើស រើសជម្រើសច្រើនទៀត។

  • មានវីដេអីបង្ហាត់នៅទីនេះ





6.Format Cell Alignment

ចុងក្រោយនេះវាតម្រូវអោយលោកអ្នកធ្វើការកំណត់ជាទំរង់ដោយខ្លួនឯងនៅពេលដែលលោក

អ្នកចុចផ្ទាំង Dialog  មួយនឹងលេចឡើងដូចខាងក្រោមៈ





7.ការងារជាមួយតារាង


ចំពោះកម្មវិធី Microsoft Excel ពេលលោកអ្នកចាប់ផ្តើមបើកកម្មវិធីលោកអ្នក
នឹងបានឃើញ Worksheet នៅក្នុងកម្មវិធីនោះជារៀងតារាង ។តែពេលលោកអ្នកព្រឹន​ចេញ ឬធ្វើការបោះពុម្ភ វាមិន​ឃើញ​តារាងវា​ឃើញ​តែ​ក្រដាសសរ
ចុចលើ Border ក្នុង Group នៅលើ Home Tab

ធ្វើការជ្រើសរើសយកប្រភេទណាមួយដែលអ្នកចង់ដាក់


8.របៀបកំណត់ប្រវែងរបស់ Row និង Columns

-Select ទៅលើ Row ដែលលោកអ្នកចង់ធ្វើការកំណត់
-បន្ទាប់មកចុចលើ Format នៃ Cell Group  ក្នុង Home menu
Row Height ផ្ទាំងសម្រាប់ធ្វើការកំណត់កំពស់ Rows បានលេ​ខ​ឡើងដូច​ខាងក្រោម
-សូមធ្វើការវាយបញ្ចូលតំលៃជាលេខសម្រាប់កំណត់ប្រវែង Rows
-បន្ទាប់មកចុច ok
-ប្រសិនបើលោកអ្នកចង់អោយវាទៅដូចដើមវិញចុចលើ Auto Fit Row Height

-Select ទៅលើ Row ដែលលោកអ្នកចង់ធ្វើកាកំណត់
អនុវត្តន៍តាមរបៀបដូចខាងលើ
ជ្រើសរើសយក Columns width

-Columns width ផ្ទាំងសម្រាប់លោកអ្នកធ្វើការកំណត់ប្រវែង Colum បានលេចឡើងដូច ខាងក្រោមៈ


-កំណត់រួចចុចរាល់ហើយចុច Ok





9.ការតំរៀបទិន្នន័យ  
Select លើតារាងដែលលោកអ្នកចង់តម្រៀប
រួចចុចលើ Data បន្ទាប់​មក​រើសយកគេបានផ្ទាំងដូច​ខាងក្រោម៖
រើសក្នុងបុ្រអប់ Sort by នូវ Column ដែលអ្នកចង់តម្រៀបក្នុងប្រអប់Order
គឺរៀបពីធំទៅតូច ពីតូចទៅធំ (អក្សរ A ទៅ Z ឬពី Z ទៅ A)រួច Ok







10.ស្គាល់ពីប្រភេទ Graphic



ក្រហ្វិចជាគំនូសតាងអោយទិន្នន័យណាមួយសម្រាប់ជាជំនួយដើម្បីមើលទៅអោយឆាប់យល់
ពីអត្ថន័យរបស់ទិន្នន័យនោះ៖
ឧទាហរណ៍



11.ស្វែងយល់ពី Chart Tool Layout



12.ការងារជាមួយការបោះពុម្ភ ឬព្រឺន ឯកសារមកក្រៅ

វាជាដំណាក់កាលចុងក្រោយរបស់អ្នកពេលដែលបញ្ចប់ការងាររបស់អ្នកហើយអ្នកត្រូវការព្រឺន ឬបោះពុម្ភចេញ។
 




រូបមន្តសំខានៗក្នុង Excel








No Function ប្រើប្រាស់ Excemple
1 =DATE(year,month,day) ផ្តុំរវាងថ្ងៃខែនិងឆ្នាំ =Date(2009,8,2)
2 =DAY(serial number) ទាញយកថ្ងៃពីកាលបរិច្ឆេទ =Day(“4-Jan”)
3 =MONTH(serial number) ទាញយកខែពីកាលបរិច្ឆេទ =Month(“10-May”)
4 =YEAR(serial number) ទាញយកឆ្នាំពីកាលបរិច្ឆេទ =Year(“8/5/2009”)
5 =HOUR(serial_number) គណនារកម៉ោងឬចំនួនម៉ោង =Hour(“4:30:25PM”)
6 =MINUTE(serial_number) គណនារកចំនួននាទី =Minute(“4:30:25PM)
7 =SECOND(serial_number) គណនារកចំនួនវិនាទី =Second(“4:30:25PM”)
8 =NOW() បង្ហាញថ្ងៃខែឆ្នាំម៉ោងនាទីនិងវិនាទីសម្រាប់ថ្ងៃនេះ =Now()
9 =TODAY() បង្ហាញថ្ងៃខែឆ្នាំសម្រាប់ឥឡូវ =Today()
10 =MOD(number,divisor) រកសំណលនៃផលចែក =Mod(8,5)
11 =POWER(number,power) រកស្វ័យគុណnumber =Power(5,2)
12 =INT(number) ប្តូរចំនួនទសភាគទៅចំនួនគត់ =Int(8.4)
13 =MAX(number1,number2,...) រកតំម្លៃធំបំផុត =Max(4,2,5,10,50)
14 =MIN(number1,number2,...) រកតំម្លៃតូចបំផុត =Month(“10-May”)
15 =PRODUCT(number1,number2,...) រកផលគុណ =Product(2,7,10)
16 =SQRT(number) រកឫការេនៃnumber =Sqrt(100)
17 =SUM(number1,number2,...) រកផលបូក =Sum(40,50,60)
18 =AVERAGE(number1,number2,...) រកមធ្យមភាគ =Average(20,30,40)
19 =COUNT(value1, value2,.....) រាប់Cellដែលផ្ទុកលេខ =Count(A1:A10)
20 =COUNTA(value1, value2,.....) រាប់Cellដែលផ្ទុកលេខនិងអក្សរ =Counta(A1:A10)
21 =COUNTBLANK(range) រាប់Cellដែលមិនផ្ទុកទិន្នន័យ =Countblank(A1:A10)
22 =RANK(number,ref,order) រកចំណាត់ថ្នាក់របស់ Numberដែលមាននៅក្នុងref =Rank(A1,A1:A5,1)
23 =CONCATENATE(text1,text2,....) ផ្តុំ text1,text2,....) =Concatenate(“Chea”, “Makara”)
24 =ifError(value,value if error) ផ្តល់តម្លៃមួយនៅពេលគណនាError =if(A1/B1, “No result”)
25 =Leng(text) រាប់ចំនួនតួអក្សរ =Len(“I study at PPS”)
អ្នកអាច Download Book Excel សម្រាប់មើលពីររៀបនៃការចង់រូបមន្តនឹងការកំណត់ផ្សេងៗបានយ៉ាងងាលស្រួល
ចុចនៅទីនេះដើម្បីទាកយកសៀវភៅភាគទី១ និងទី២

Friday, March 18, 2016

MS Word

Microsoft Word 2010
Microsoft Word គឺជាកម្មវិធីមួយដែលបំរើលើផ្នែករដ្ឋបាលទូទៅ ដែលមានជំនាញ​ខាង​សសេរ​អត្ថបទ​ ធើ្វលិខិតស្នាម របាយការណ៍ បង្កើតតារាង បញ្ចូលរូបភាព ធ្វើជាសៀវភៅសិក្សា អាចរចនាតួអក្សរបានច្រើន និងការងារដ៏ទៃជាច្រើនទៀត...។
  1. របៀបចូលកម្មវិធី Microsoft Word
    • របៀបទី១
    ចុចលើ Start menu ចុចលើAll Programចល័ត Mouse រកពាក្យ​ Microsoft Word ចល័ត Mouse រកពាក្យ​ Microsoft Word  2010
  2. របៀបចេញពីកម្មវិធ
    • របៀបទី
    ប្រើប្រាស់ Mouseចុចលើ File >Exit ឬអាចុចសញ្ញាខ្វែងពណ៍ក្រហម
  • របៀបទី២ ប្រើប្រាស់ Keyboard ចុច Alt + F4
ចំណាំ បើយើងបានវាយអត្ថបទខ្លះហើយនោះវានិងសួរអោយយើងរក្សាទុកឯកសារ
Save បើយើង យក Yes នោះវាតំរូវអោយ យើងបំពេញតាម ដំដាក់កាលជាច្រើន ទៀត
ដើម្បី អាចរក្សាអត្ថបទនោះទុកបានតែបើយក No វាមិនរក្សាទុកនូវអ្វីដែលយើងបាន
វាយឡើយ ។